loading...
Sunday, February 19, 2017

Image result for girl give your boyfriend wedding


មាន​ហេតុ​ផល​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​សម្រេចចិត្ត​សុំ​មិត្ត​ប្រុសរៀប​ការ មុន​មិត្ត​ប្រុស​សុំ​នាង​រៀប​ការវិញ។ ជួន​កាល​ដោយសាតែ​ដៃ​គូ​របស់​នាង​ជាបុរស​អៀន​ខ្មាស់​ច្រើន​មិន​ហ៊ាន​ហាមាត់​និយាយ​ចេញ​មក ឬក៏​ដោយសារតែ​មាន​សម្ពាធ​ពី​ក្រុម​គ្រួសារ​ត្រូវ​បង្ខំ​នាង​ឲ្យ​រៀប​ការ​ជាមួយ​អ្នក​ផ្សេង​ជា​ដើម...។  ហេតុ​នេះ​ហើយ​ទើប​នារី​សម្រេច​ចិត្ត​មិន​មិត្ត​ប្រុស​រៀប​ការ ដោយមិន​ចង់​រង់​ចាំ​ពេល​វេលា​ដើម្បី​ឲ្យមិត្ត​ប្រុស​របស់​ខ្លួន​មក​លុតជង្គង់នៅចំពោះមុខ​ឡើយ។

ដោយសារ​ពេលវេលា
 ហេតុ​ផល​ពិត​ប្រាកដ​ដែល​នាង​គួរ​សុំ​បុរស​រៀប​ការ​ដោយ​សារ​វា​ជា​ពេល​វេលា​ដែល​ត្រូវ​រៀប​ការ។ ពេល​ខ្លះ​បុរសៗ​មិន​បាន​នឹក​គិត​ដល់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នារីៗ​គួរ​បង្ហើប​ជា​សំណួរ។

ដោយ​សារ​គេជា​បុរស​ដែល​ចូល​ចិត្ត​អៀន​ច្រើន
 ការ​អៀន​ខ្មាស់​ច្រើន​អាច​ធ្វើ​ឲ្យ​ខាត់​បង់​ពេល​វេលា​ច្រើន។ នៅ​ពេល​បុរសៗ​មាន​ការ​អៀន​ខ្មាស់ គាត់​មិន​ហ៊ាន​សុំនារី​រៀប​ការ​ឡើយ។

ដោយសារ​រង​សម្ពាធ​ពី​គ្រួសារ
 សម្ពាធ​គ្រួសារ គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​អាច​ចេញ​ទៅ​ដើរ​លេង​ក្រៅ​បាន។ នៅ​ពេល​មនុស្ស​ស្រី​ដល់​អាយុរៀប​ការ នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការ។

ដោយសារ​គាត់​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អ្នក​ស្រលាញ់
 អ្នក​ពិត​ជា​បាន​ដឹង​ពី​ខ្លួន​ឯង ហើយ​ថា​គាត់​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រលាញ់។ ប្រសិន​បើ​គាត់​ចំណាយពេល​វេលា​ដើម្បី​ចង់​រៀប​ការ​ជា​មួយ​អ្នក ខ្លួន​អ្នក​តែង​តែ​ផ្តល់​ស្នាម​ញញឹម​ដល់​គាត់​ជា​និច្ច។ អ្នក​ពិត​ជា​ប្រាកដ​ថា គាត់​នឹង​មិន​បដិសេធ​និយាយ​ពាក្យ​ថា​ទេ​ឡើយ។

ធ្វើឲ្យ​គាត់​មាន​អារម្មណ៏​ពិសេស
 មាន​ពេល​វេលា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គាត់​អាច​វេចខ្ចប់​កា​ដូហើយ ផ្តល់​នូវ​ភាព​ភ្ញាក់​ផ្អើល​ដល់​អ្នក។ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ផ្លាស់​ប្តូរបរិយា​កាស ហើយ​លុត​ជង្គង់​ដើម្បី​សុំ​គាត់​រៀប​ការ។ នេះ​ជាតិ​ចនិច​ប្រសើរ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៏​ពិសេស ហើយ​ស្រលាញ់​អ្នក​កាន់​តែ​ខ្លាំង។

ជានិន្នាការ​ចុង​ក្រោយ
 ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​នាង​គួរ​សុំ​បុរសរៀបការ ព្រោះ​វា​ជា​និន្នា​ការ​ចុង​ក្រោយ។ ប្រសិន​បើ​មិ​ត្ត​ស្រី​ទាំង​អស់​របស់​អ្នក​សុទ្ធតែ​ធ្វើ​បែប​នេះ​ហើយ ទទួល​បាន​លទ្ធផល​ល្អ គ្មាន​ផល​ប៉ះ​ពាល់​អ្វីទាំង​អស់។

ដោយ​សារ​ជាការ​សម្រេច​ចិត្ត​របស់​នាង
 មនុស្ស​ស្រី​ក៏​អាច​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​បាន​ដែរ នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​បាន​មក​ដល់។ ប្រសិន​បើនាង​ដឹង​ថា នាង​មិន​អាច​រស់​ដោយ​គ្មាន​អ្នក​បាន នាង​នឹង​ចាប់​ផ្តើម​សុំអ្នក​រៀប​ការ។ នេះជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​នាង​សុំ​អ្នក​រៀប​ការ៕
(source: Mungkulkar)

0 comments:

Post a Comment